|
|
|
ក្លឹប Atletico Madrid បានប្រកាសពីការផ្ទេរចូល ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Samuel Lino ពីក្លឹប Gil Vincente ជាមួយនឹងកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លឹបអេស្ប៉ាញ។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Diego Simeone បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងតារាង La Liga រដូវកាលមុន ប៉ុន្ដែពួកគេបានធានាបានកៅអី Champions League។ គួរបញ្ជាក់ថា Atletico បានបន្ថែមកីឡាករដែលមានជំនាញបង្កើតឱកាស ដោយផ្ទេរយក Lino ដែលរកគ្រាប់បាល់២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩៩ប្រកួតសម្រាប់ក្លិបព័រទុយហ្កាល់ ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថា ៥.៨៥លានអឺរ៉ូ៕
ប្រភព ៖ The Sun
Premier League Man United VS Newcastle Match ...
ប្រធានក្លឹប Barcelona លោក Joan Laporta កំពុងពិចារណាផ្តល់កិច្ចសន្យាបន្តដល់ Andreas Christensen បន្ទាប់ពីរបួសជង្គង់ធ្ងន់ធ្ងរដែលនឹងធ្វើឱ្យខ្សែការពារដាណឺម៉ាករូបនេះអវត្តមានរយៈពេលជាច្រើនខែ។...
ក្លឹប Real Madrid រំពឹងថាកីឡដ្ឋាន Santiago Bernabéu នឹងរកចំណូលបានជាង 400 លានដុល្លារនៅរដូវកាលនេះ ដែលគូសបញ្ជាក់ពីការផ្លាស់ប្តូរកីឡដ្ឋាននេះទៅជាម៉ាស៊ីនអាជីវកម្មដ៏សំខាន់មួយ។...
ក្លឹប Inter Milan កំពុងទន្ទឹងរង់ចាំទីផ្សារដោះដូរកីឡាកររដូវរងាក្រោយ ដែលនឹងបើកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។...
យោងតាម ESPN បានឲ្យដឹងថា David Alaba ត្រៀមចាកចេញពី Real Madrid ខណៈដែលក្លឹបកំពុងរៀបចំខ្លួនសម្រាប់ការរៀបចំខ្សែការពារដ៏សំខាន់មួយមុនរដូវកាលក្រោយ។...